អស់រយៈពេលជាច្រើនឆ្នាំមកហើយ តំបន់ជុំវិញ ផ្សារដើមគ មានភាពមមាញឹក ជាខ្លាំង ពីនៅតំបន់នោះ គឺជាទីកន្លែងមួយ ប្រជុំការទៅដោយការ ដោះដូរទំនិញ របស់បងប្អូនអាជីវករទាំងតូចទាំងធំ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងបង្កើន សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ។ យ៉ាងណាម៉ិញ មកដល់ ដោយសារសព្វថ្ងៃនេះ កំណើនប្រជាពលរដ្ឋ និង កំនើន យានយន្ត កាន់តែកើនឡើង ធ្វើអោយមានការបញ្ហាដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់ ត្រង់ចំណុចនោះ ផងដែរ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ តំបន់ជុំវិញ ផ្សារដើមគ មានភាពមមាញឹក ជាខ្លាំង ពីនៅតំបន់នោះ គឺជាទីកន្លែងមួយ ប្រជុំការទៅដោយការ ដោះដូរទំនិញ របស់បងប្អូនអាជីវករទាំងតូចទាំងធំ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងបង្កើន សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ។ យ៉ាងណាម៉ិញ មកដល់ ដោយសារសព្វថ្ងៃនេះ កំណើនប្រជាពលរដ្ឋ និង កំនើន យានយន្ត កាន់តែកើនឡើង ធ្វើអោយមានការបញ្ហាដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់ ត្រង់ចំណុចនោះ ផងដែរ។

នាព្រឹកថ្ងៃពុធទី១៥ខែកក្កដាឆ្នាំ២០២៦

ដោយមានការណែនាំចង្អុលបង្ហាញ ពីលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នឹងប្រធានគណៈបញ្ជាការឯកភាពខណ្ឌ

លោក បានចាត់តាំង លោក អភិបាលរង ជ ចាន់ស៊ាង និង លោក ផង់ វណ្ណា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ផងវណ្ណា ដឹកនាំកម្លាំងបងៗសណ្តាប់ខណ្ឌ សហការជាមួយលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ  ចុះណែនាំពន្យល់  ដល់បងប្អូន អាជីវករ ដែលលក់ដូរតាមចិញ្ចើមផ្លូវ បងប្អូនរត់កង់បី តាក់ស៊ី រ៉ឺម៉ក ដែលចតរញ៉េរញ៉ៃ ពាសវាលពាសកាល ស្ថិតតាមបណ្តោយផ្លូវលេខ369 សង្កាត់ផ្សារច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។





.ក្នុងនោះផងដែរ លោកអភិបាលរង ជា ចាន់ស៊ាង ព្រមទាំងលោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ ក៏បានត្រួតពិនិត្យឡើងវិញ នៃរៀបចំចំណត ចត កំណត់ដោយគំនូសបន្ទាត់ពីមុនមក តើគួរសិក្សាយ៉ាងណាបន្ថែមទៀតដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ  និង ចំណតអតិថិជនចូលទិញទំនិញ ។




បន្ថែមលើនេះ ចំពោះបងប្អូនដែលប្រកបមុខរបរតាមទីលំនៅដ្ឋាន លោកក៏បានស្នើសុំ រៀបចំសំភារៈលក់ដូររបស់ដោយខ្លួនឯង ខិតថយទៅក្រោយ បន្ត ទៀត ដើម្បីរក្សាចំណីចិញ្ចើមផ្លូវ ទុកអោយនាក់ថ្មើរជើងបានធ្វើដំណើរ និង បង្កភាពងាយស្រួលដល់អ្នកចូលទិញ ទំនិញ របស់បងប្អូនផងដែរ។

















..សុំគូសបញ្ជាក់ផងដែរថា:នេះមិនមែនជាលើកទី១ទេ ចំពោះទីតាំងលើនេះ ដែលក្រុមបងៗសណ្តាប់ធ្នាប់ លោកតែងតែ ចុះមករៀបចំ តើគួរ អោយបងៗ   កំលាំងសណ្តាប់ធ្នាប់ខណ្ឌ ប្រើវិធានការក្តៅ  ធ្វើការដកហូតរាល់សំភារៈទាំងឡាយណា ដែលដាក់លក់រំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ និងការចាប់ផាកពិន័យ ដល់បងប្អូនតាកស៊ី បងប្អូនរត់រ៉ឺមក ម៉ូតូ កង់បី ដែលចតរញ៉េរញ៉ៃ ពាសវាលពាសកាល បាត់បង់សណ្តាប់ធ្នាប់ បង្កការរំខាន ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។





ជាចុងក្រោយ ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករ ជាពិសេស បងប្អូនរត់តាក់ស៊ី រ៉ឺម៉ក កង់បី ទាំងអស់ ដែលនិយមចូលចិត្ត ចតអណាធិបតេយ្យ ដែលស្ថិតតាមបណ្តោយផ្លូវ369 សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នឹងចូលរួមអនុវត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋានរបស់លោក  ដើម្បីសណ្ដាប់ធ្នាប់សាធារណៈ ក្នុងខណ្ឌ ច្បារអំពៅ របស់យើងមាន អនាម័យបរិស្ថានសោភ័ណភាពល្អស្អាត មានសណ្តាប់ធ្នាប់របៀបរៀបរយ កើនឡើងមួយកំរិតទៀត   ។
Post a Comment (0)
Previous Post Next Post