អនុស្សាវរីយ៍ក្នុងគ្រាកម្សត់កម្រ បង្កើតជាភាពចងចាំក្នុងចិត្តដែលបំភ្លេចមិនបាន ទោះបីកន្លងយូរមកហើយ ការនឹករលឹកជារៀងរាល់ថ្ងៃ គង់តែបានជួបគ្នា នៅថ្ងៃណាមួយ!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អនុស្សាវរីយ៍ក្នុងគ្រាកម្សត់កម្រ បង្កើតជាភាពចងចាំក្នុងចិត្តដែលបំភ្លេចមិនបាន ទោះបីកន្លងយូរមកហើយ ការនឹករលឹកជារៀងរាល់ថ្ងៃ គង់តែបានជួបគ្នា នៅថ្ងៃណាមួយ!

គ្រាន់តែទទួលបានអំណោយ ពីបងប្អូនសប្បុរសធម៌ ទាំងក្នុងស្រុកនិងក្រៅស្រុក បងប្អូនអ្នកវិនិយោគទុន អ្នករកស៊ី ភ្លាម!!

នាព្រឹកថ្ងៃសៅរ៍ទី១សីហាឆ្នាំ២០២៦

.លោក ហែម ដារិទ្ធិ អគ្គនាយករងសាវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក កង វង ចៅសង្កាត់ចោមចៅទី១ លោក លោកស្រី ប្រធានភូមិ បងប្អូនសប្បុរសធម៌ ព្រមទាំងមន្ត្រីក្រោមឱវាទ បងៗប្រជាការពារភូមិសង្កាត់ បានអញ្ចើញរៀបចំកម្មវិធី សំណេះសំណាល និង  ចែកអំណោយជូមដល់បងប្អូនប្រជាពលរដ្ឋ លំបាក ទីទល័ក្រ ជនពិការ ជនចាស់ជរា ដែលស្ថិតនៅក្នុង ភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ។








ដោយក្នុងមួយគ្រួសារទទួលបាន
អង្ករ១បាវ សំលៀកបំពាក់ ខោអាវ ថ្មីៗ ដែលផលិតនៅប្រទេសកូរ៉េ ខោចំនួន១ អាវចំនួន២ ព្រមទាំងថវិកាក្នុងមួយគ្រួសារទទួលចំនួន៥ម៉ឺនរៀល។បន្ថែមលើនេះលោក ម៉ៃ ឡុង លោកក៏បន្ថែមថវិកាផ្ទាល់ខ្លួន ដោយក្នុងមួយគ្រួសារ ចំនួន១ម៉ឺនរៀល ផងដែរ។








..ស្ថិតក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ ក៏បានមានប្រសាសន៍រំលឹកអនុស្សាវរីយ៍ក្នុងគ្រាកម្សត់កម្រ ដែលប្រទេសកម្ពុជារបស់យើង ក្នុងកំឡុងពេល ជួបវិបត្តិជំងឺ សកល COVID 19 ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបការជាច្រើន ទាំងសេដ្ឋកិច្ច និងសុខភាព ប៉ុន្តែ ក្រោមដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានជម្នះរាល់គ្រប់ឧបសគ្គ រៀបចំជួយសង្គ្រោះ បង្កា ទប់ស្កាត់ ក្នុងផ្តល់វ៉ាក់សាំងការពារជំងឺ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអោយរួចផុតពីជម្ងឺដ៏កាចសាហាវមួយនេះ។ក្រោយពីបានដោះស្រាយ វិបត្តិជម្ងឺសកល COVID 19 រួចមក ការដោះស្រាយបញ្ហាបន្ទាប់គឺការកសាង ខឿនសេដ្ឋកិច្ចក្នុងប្រទេស ដើម្បីបង្កើនប្រាក់ចំណូល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យរួចចាកផុតពីភាព ក្រីក្រ ដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានខិតខំប្រឹងប្រែងស្វែងរក ក្រុមហ៊ុនវិនិយោគទុនថ្មីៗ ទូទាំងពិភពលោក មកបណ្តាក់ទុនរកស៊ី បង្កើត រោងចក្រ សហគ្រាស សិប្បកម្ម កសិកម្ម  ទេសចរណ៍ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានការងារធ្វើ និងមានប្រាក់ចំណូល បង្កើនសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ។





..ជាចុងក្រោយនេះ លោក ហែម ដារិទ្ធិ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនសប្បុរសធម៌ បងប្អូននាក់វិនិយោគទុក រកស៊ី ទាំងអស់ ដែលបានជួយផ្ដល់ អំណោយ តាមរយះរូបលោក បានយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ជនពិការ ជនចាស់ជរា ដែលរស់នៅក្នុងសង្កាត់ចោមចៅទី១ ប្រកបដោយភាពរំភើបសប្បាយរីករាយ គ្រប់ៗគ្នា។ជាពិសេស លោក ហែមដារិទ្ធិ លោកនៅតែបន្ត ខិតខំ ស្វះស្វែងរកជំនួយបន្ថែមទៀត ដើម្បីយកមកផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ នៅពេលខាងមុខបន្តទៀត។
Post a Comment (0)
Previous Post Next Post