@#នាយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ
បរិយាកាសនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ មានភាពអ៊ូអរ រស់រវើក និងពោរពេញដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន ដែលបាននាំគ្នាមកដើរកម្សាន្ត សម្រាកលំហែកាយ និងរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនារាត្រី។
👍ស្ថិតក្នុងឱកាសនេះ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះពិនិត្យ និងតាមដានដោយផ្ទាល់ ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានស្អាត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត។បរិយាកាសដ៏មានភាពទាក់ទាញនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរខណ្ឌដូនពេញ ក្នុងការបង្កើតលំហសាធារណៈប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពស្រស់ស្អាត សម្រាប់ការកម្សាន្ត និងសម្រាកលំហែរបស់សាធារណជនគ្រប់រូប។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ផ្តិតយករូបភាពអនុស្សាវរីយ៍ និងរីករាយជាមួយសម្រស់រាត្រីដ៏ស្រស់បំព្រងនៅផ្លូវថ្មើរជើងចតុមុខ ជាមួយគ្នា។#ផ្លូវថ្មើរជើងចតុមុខ #ChaktomukWalkStreet #ខណ្ឌដូនពេញ #រាជធានីភ្នំពេញ #ទីក្រុងភ្នំពេញ #Cambodia #VisitPhnomPenh ❤️














