នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦
♥️#រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកងលោក បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអាគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង ស្ថិតក្នុងរង្វង់ប្រតិបត្តិការនោះ ជាលទ្ធផលសរុបរហូតបានចំនួន ៨ ទីតាំង រួមមាន ÷
១-ក្រុមទី១៖ ដឹកនាំផ្ទាល់ ដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះធ្វើរដ្ឋបាលនៅ ចំនួន២ទីតាំងគឺ៖
១-ភោជនីយដ្ឋានOPPA ស្ថិតនៅអគារលេខ២២ ផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១
-មានកម្ពស់ ៣ជាន់
-បន្ទប់សរុប ៧បន្ទប់
-គ្មាជនបរទេសកំពុងរស់នៅទេ
២-ផ្ទះបោះពុម្ព ស្ថិតនៅអគារលេខ២២ ផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១
-ជនបរទេសគ្មាន
២-ក្រុមទី២: ដឹកនាំ ដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅការិយាល័យក្រុមហ៊ុន«SCS GLOBAL CONSULTING(CAMBODIA)CO.,LTD» អគារលេខ៥១៥ ផ្លូវព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
-មានបុគ្គលិកសរុប ១០នាក់/ស្រី៥នាក់
-ជនបរទេសស្នាក់នៅ ០១នាក់ ប្រុស
៣-ក្រុមទី៣៖ ដឹកនាំដោយលោក កឹម ណៃ វីរៈខេមរា អភិបាលរងខណ្ឌចុះធ្វើរដ្ឋបាលនៅ ខុនដូរ ឌី ខាសហ្សល រ៉ូយ៉ាល់(DE CASTLE ROYAL)
ស្ថិតនៅអគារលេខ៣៤ ផ្លូវលេខ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១
-មានកម្ពស់ ៣៣ជាន់
-បន្ទប់ស្នាក់នៅសរុប ៤១៤បន្ទប់
-មានជនបរទេសកំពុងរស់នៅសរុប ៧៩នាក់(ស្រី ១៩នាក់) ស្មើនឹង ១៦សញ្ជាតិ
៤-ក្រុមទី៤: ដឹកនាំ ដោយលោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ អាផាតមិនលេខ៦០ ផ្ទះលេខ៦០ ផ្លូវលេខ៣៥០ ភូមិ៦ សង្កាត់បឹងកេងកងទី៣
-មានកម្ពស់ ០៣ ជាន់
-បន្ទប់ស្នាក់នៅសរុប ១២ បន្ទប់
-មានជនបរទេសមានសរុប ២០នាក់ ស្រី ០៩នាក់ ស្មើនឹង ០៨សញ្ជាតិ៥-ក្រុមទី៥: ដឹកនាំ ដោយលោក សុខ វីរៈ អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ ឃ្លាំងលេខ៨»អាស័យដ្ឋាន ផ្ទះលេខ៨ ផ្លូវលេខ១៧៩ ភូមិ១ សង្កាត់ទំនប់ទឹកមានកម្ពស់ ០ជាន់បន្ទប់សរុប ១បន្ទបជនបរទេសស្នាក់នៅសរុប ៤នាក់ /ស្រី ២នាក់។៦-ក្រុមទី៦: ដឹកនាំ ដោយលោក ជ្រុន ថេរ៉ាវង្ស អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ ដោន ថាម ហូលថេល អាគារលេខ ៨៩B ផ្លូវ២៨៨ ភូមិ០៥សង្កាត់អូឡាំពិកកម្ពស់ ១០ ជាន់ បន្ទប់ស្នាក់នៅសរុប២៨ បន្ទប់មានជនបរទេសស្នាក់នៅសរុប ០២នាក់/ស្រី ០០ នាក់ ៧-ក្រុមទី៧: ដឹកនាំ ដោយលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ អាផាតមិន KJKs Residence ស្ថិតនៅអគារលេខ២១៥ ផ្លូវលេខ៣៨៨ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី២ មានកម្ពស់១៥ជាន់បន្ទប់ស្នាក់នៅសរុប ៩០បន្ទប់មានជនបរទេសកំពុងរស់នៅសរុប ១៣នាក់(ស្រី ៤នាក់) ស្មើនឹង៤ សញ្ជាតិ 👉ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងទាំង៨ ខាងលើរកឃើញ៖បន្ទប់ស្នាក់នៅសរុប៥៤៥បន្ទប់ មានជនបរទេសស្នាក់នៅសរុប១១៩នាក់/ស្រី៣៤នាក់ ស្មើនឹង២៥សញ្ជាតិ ក្នុងនោះជនបរទេសដែលស្នាក់នៅមានលិខិតឆ្លងដែនត្រឹមត្រូវ។-ទីតាំងខាងលើនេះមិនមានរកឃើញបទល្មើសonline scam ទេ។
🥰នៅទីបញ្ចប់ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក សុំថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាបងប្អូន ម្ចាស់ផ្ទះ ម្ចាស់ខុនដូ ដែលបានផ្តល់ពត័មាន ជូនដំណឹងដល់អាជ្ញាធររបស់លោក ដើម្បី បានកំណត់ទីតាំងឈានទៅរកការ ចាប់ឃាត់ខ្លួន ក្រុមឧក្រិដ្ឋជន scame online ទាំងអស់នោះអោយអស់ពីទឹកដីនៃមូលដ្ឋានខណ្ឌបឹងកេងកងរបស់លោក ក៏ដូចជាអោយអស់ ទឺកដីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។


















