ខណ្ឌដូនពេញ:
នាព្រឹកថ្ងៃចន្ទទី១៥ខែមិថុនាឆ្នាំ២០២៦ក្រោមការចង្អុរបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ទៅលើការទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ ដែលនៅក្នុងមូលដ្ឋានទូទាំង ភូមិសង្កាត់
ជាក់ស្តែង :នាព្រឹក ថ្ងៃចន្ទទី១៥ ខែមិថុនាឆ្នាំ២០២៦
លោកស្រី ម៉ៅ ពុទ្ធពិសី ក្រុមប្រឹក្សានៃរដ្ឋបាលសង្កាត់ស្រះចក ព្រមទាំងលោក អនុភូមិ សុខ ស៊ីណេត កម្លាំងបងៗប្រជាការពារ បានចុះត្រួតពិនិត្យនៅ ទីតាំងផ្ទះដែលមានលក្ខណៈសង្ស័យមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនសារព័ត៌មាន រាយការណ៍មក។
ជាចុងក្រោយនេះ ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ លោកបានសអរគុណដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនសារព័ត៌មានទាំងអស់ ដែលបានជួយផ្តល់ ពត៍មានមកកាន់អជ្ញាធររបស់លោក ដើម្បីមានវិធានការ ឈានទៅរកការចុះបង្ក្រាប បានទាន់ពេលវេលា។










