លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីអំពីវឌ្ឍនភាព ការងារ ក្នុងមូលដ្ឋាននៃទឹកដីខណ្ឌបឹងកេងកង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីអំពីវឌ្ឍនភាព ការងារ ក្នុងមូលដ្ឋាននៃទឹកដីខណ្ឌបឹងកេងកង

នារសៀល :ថ្ងៃ អង្គារ ទី២៣ ខែមិថុនាឆ្នាំ២០២៦

.លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរង លោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក ចៅសង្កាត់ទាំង៧ លោក នាយប៉ុស្តិ៍ទាំង៧ លោកប្រធានការិយាល័យទាំង១១ ព្រមទាំង គណៈកម្មការផ្សារទាំង២ ផងដែរ។


ស្ថិតនៅក្នុង របៀបវារៈក្នុងកិច្ចប្រជុំនោះមាន ចំនុចសំខាន់ៗ ជាច្រើនរួមមាន÷
1:ការងារពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
2:ការចុះ ស៊ើបអង្កេត ស្រាវជ្រាវនិងតាមប្រមាញ់ ក្រុមឧក្រិដ្ឋឆបោក Online scame
3:ការបំរើសេវាកម្ម សារធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ
4:ការសុំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាផ្សេងៗ ដូចជាក្រុមក្មេងទំនើង ជាដើម ។ល។


.ជាចុងក្រោយនេះលោក សុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោក សង្ឃឹមជឿជាក់ យ៉ាងមុតមាំថា ក្រុមមន្ត្រី ទាំងគ្នា នៃរដ្ឋបាលខណ្ឌបឹងកេងកង និងខិតខំបំពេញ ភារកិច្ច បានល្អគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

Post a Comment (0)
Previous Post Next Post