...វត្តមាន លោក ចាន់តារា អភិបាលក្នុងអរិយក្សត្រ រួម ជាមួយ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង លោកទាំងពីរ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួន ២ខ្សែ ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ស្ថិតគម្រោងស្ថាបនាផ្លូវបេតុងអាមេដែលមានកម្រាស់ ០,១៥ម៉ែត្រ ទាំង ២ខ្សែនេះ រួមមាន៖
ខ្សែទី១៖ មានប្រវែង ៧៣២ម៉ែត្រ និងទទឹង ៩ម៉ែត្រ ស្ថិតនៅភូមិអរិយក្សត្រ។
ខ្សែទី២៖ មានប្រវែង ១០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិទួលមាស។
ការជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ២ខ្សែនេះ គឺជាឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដែលជាផ្នែកមួយជួយជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងក្រុងអរិយក្សត្រ ដែលទើបនិង បង្កើតថ្មីមួយនេះ។
..ជាមួយគ្នានេះដែរ: លោក ចាន់ តារាអភិបាល ក្រុងអភិបាលក្រុងអរិយក្សត្រ ក៏បានមានប្រសាសន៍ សំណេះសំណាល សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ សុំមេត្តាផ្តល់ ការយោគយល់ និងជួយសម្របសម្រួល ចំពោះផលប៉ះពាល់បន្តិចបន្តួចក្នុងកំឡុងពេលដំណើរការសាងសង់ ដើម្បីឱ្យគម្រោងនេះអាចលេចចេញជារូបរាង និងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានោះដែរលោកក៏បាន ស្នើដល់ក្រុមហ៊ុន ម៉ៅការសាងសង់ ផ្លូវទាំងពីរខ្សែនេះ ត្រូវធ្វើទៅតាមស្តង់ដារ បច្ចេកទេស ដែលបានកំណត់អោយបានត្រឹមត្រូវ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់បានយូរអង្វែង ។ជាពិសេសលោកនិងរៀបចំក្រុមការងាររដ្ឋបាល ចុះត្រួតពិនិត្យ បន្ថែមគ្រប់ជំហ៊ាននៃការសាងសង់ និមួយៗ បន្ថែមទៀតដើម្បីធានា ថា បងប្អូនប្រជាពលរដ្ឋ បានប្រើប្រាក់ រឹងមាំគង់វង់យូរអង្វែង។
ជាចុងក្រោយចុងនេះ លោក ចាន់តារា អភិបាលក្រុងអរិយក្សត្រ លោកក៏អំពាវនាវដល់ក្រុមហ៊ុន នាក់វិនិយោគទុន រោងចក្រ សហគ្រាស សុំអញ្ជើញនាំគ្នាមកបណ្តាក់ទុន នៅក្នុងទឹកដីក្រុងអរិយក្សត្ររបស់លោក ដើម្បីបង្កើនសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង ប្រែក្លាយទឹកដីក្រុងអរិយក្សត្រទាំងមូលជាទីក្រុងទំនើបមួយនាពេលខាងមុខឆាប់ៗនេះ។














