ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ
..លោកបានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅចំនួន ០៣ទីតាំងគឺ៖ ឃ្លាំងក្នុងដីឡូតិ៍លេខ១៤៩២ (ភូមិសំរោង សង្កាត់ឃ្មួញ) បុរី ឡាសែនសុខ II (ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់) និងបុរីពិភច្មីអាសុីអាគ្នេយ៍ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ជាក់ស្ដែងបានជួបជនបរទេសស្នាក់នៅចំនួន ០៣ឃ្លាំង/ខ្នងផ្ទះ ស្មើនឹង ០៩នាក់ ស្រី ០១នាក់ ស្មើនឹង ០១សញ្ជាតិគឺជនជាតិចិន។
ជនជាតិចិនខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។
ជនជាតិចិនខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។
ដោយឡែក នៅបុរី ឡាសែនសុខ II ផ្ទះលេខ៣៨ ផ្លូវលេខ៤A រកឃើញមានជនជាតិចិនចំនួន ០៥នាក់ ភេទប្រុស(ក្នុងនោះគ្មានលិខិតឆ្លងដែនចំនួន ០២នាក់) ព្រមទាំងមានសម្ភារវត្ថុតាងដូចខាងក្រោម ៖
-កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០៧គ្រឿង
-ទូរសព្ទដៃ ចំនួន ១៥០គ្រឿង
តាមការពិនិត្យរបស់មន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្រោមរូបភាពល្បែងស៉ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ និងទីតាំងនិងបុរីពិភថ្មីអាសុីអាគ្នេយ៍ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ០១នាក់ ជនជាតិចិន គ្មានប៉ាស្ព័រ។
ជនជាតិចិនចំនួន ០៥ នាក់ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីអនុវត្តនីតិវិធីបន្ត ចំពោះសម្ភារវត្ថុតាងខាងលេី ប្រគល់ជូនការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បី ស្រាវជ្រាវបន្ត ទីតាំងផ្ទះខាងលេី បិទឃ្លុំជាបណ្ដោះអាសន្ន។
ចំពោះជនជាតិចិន០១នាក់ ដែលគ្មានប៉ាស្ព័របញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តនីតិវីបន្ត។






