នាព្រឹក: ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
#ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងលោក តោ វីរ៉ូ អភិបាលរង ខណ្ឌកំបូល ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានបន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។
🚔👍ជាពិសេសលោកចុះត្រួតពិនិត្យតាម គ្រប់បណ្តាផ្ទះសំណាក់ ផ្ទះជួល អគាររោងចក្រ ខុនដូរ និងតាមតំបន់ស្មុគស្មាញ ជាច្រើនកន្លែងផងដែរ។
@#ជាចុងក្រោយនេះ លោកក៏បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន នៃទឹកដីខណ្ឌកំបូល ទាំងអស់ប្រសិនណាបើឃើញ ជនណា បុគ្គលណាដែលមានលក្ខណៈ សង្ស័យ សុំប្រញាប់រួសរាន់ រាយការណ៍មកកាន់អជ្ញាធរ ឬរដ្ឋបាលខណ្ឌកំបូលរបស់លោក ដើម្បីអោយរូបលោក វិធានការ ទប់ស្កាត់បង្ក្រាបអោយឆាប់រហ័សនិងទាន់ពេលវេលា មិនថាយប់ឬថ្ងៃឡើយ។

















