(រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ)៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអមដំណើរ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រឡាយទឹកដោយផ្ទាល់ ក្នុងភូមិសាស្ត្រសំខាន់ៗមួយចំនួនស្ថិតនៅសង្កាត់ចោមចៅទី១។
ក្នុងសកម្មភាពចុះពិនិត្យនាព្រឹកនេះ បានធ្វើឡើងនៅតាមបណ្តោយខ្សែប្រឡាយរួមមាន៖
🔹ប្រឡាយមេទួលពង្រ
🔹ប្រឡាយត្រពាំងថ្លឹង៤
🔹ព្រមទាំងបណ្តាប្រឡាយមួយចំនួនទៀត ដែលស្ថិតក្នុងតំបន់ជាប់ព្រំប្រទល់រវាង ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។
👉ការចុះពិនិត្យផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំខណ្ឌនាពេលនេះ គឺដើម្បីវាយតម្លៃ និងក្តាប់ឱ្យជាប់នូវស្ថានភាពលំហូរទឹក ក្នុងគោលបំណងរៀបចំផែនការរំដោះទឹកភ្លៀងឱ្យបានទាន់ពេលវេលា បង្ការការលិចលង់លំនៅឋាន និងសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របពេលដែលរដូវវស្សាបានឈានចូលមកដល់។
👍ស្ថិតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំបានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាជិតស្និទ្ធរវាងខណ្ឌដែលនៅជាប់ព្រំប្រទល់គ្នា ដើម្បីធ្វើយ៉ាងណា បើកផ្លូវទឹក និងស្តារប្រឡាយទាំងនេះឱ្យមានភាពរលូន ធានាមិនឱ្យមានការកកស្ទះដោយសារសំរាម ឬឧបសគ្គផ្សេងៗឡើយ៕
































