នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី
#@រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សង្កាត់ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព
🙏🥰លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី
លោក អធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌដូនពេញ , លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងលោក-លោកស្រី សមាជិកសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សង្កាត់ នៃខណ្ឌដូនពេញ សរុបចំនួន ១៧៨នាក់៕
















