នាព្រឹកថ្ងៃសុក្រទី១២ខែមិថុនាឆ្នាំ២០២៦
លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធាន គណៈបញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុក លក់ និងចែកចាយទំនិញថៃ ចំនួន ០៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
ជាលទ្ធផល បានរកឃើញ និងត្រួតពិនិត្យទំនិញមួយចំនួននៅទីតាំងចំនួន ០២ ខណៈទីតាំងមួយទៀតពុំបានរកឃើញការលក់ ឬរក្សាទុកទំនិញថៃឡើយ។ ម្ចាស់ទីតាំងពាក់ព័ន្ធត្រូវបានអញ្ជើញទៅបំភ្លឺ និងបន្តនីតិវិធីតាមផ្លូវច្បាប់។









