នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
លោក លាប ប៊ុនណ្ណារិទ្ធ ប្រធាន គណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន បាន ដឹកនាំមន្ត្រី គណៈកម្មការផ្សារ ចុះផ្សព្វផ្សាយណែនាំ អប់រំនិងត្រួតពិនិត្យការដាក់តាំងលក់ផលិតផលតាមតូបនិមួយៗ ដាច់ខាត សុំ កុំអោយមានចរាចរណ៍ការលក់ដូរទំនិញដែលនាំចូលមកពីប្រទេសថៃ។ជាចុងក្រោយនេះ លោក លាប ប៊ុនណ្ណារិទ្ធ សង្ឃឹមជឿជាក់ យ៉ាងមុតមាំថាបងប្អូនអាជីវករ ដែលលក់ដូរ ក្នុងផ្សារជម្ពូវ័នទាំងអស់និងប្តេជ្ញាចិត្តឈប់លក់ដូរនិងនាំយកផលិតផល ទំនិញ គ្រឿងឧបភោគបរិភោគ របស់ប្រទេសថៃ ចាប់ពី ថ្ងៃនេះទៅជារៀងដរាប។














