លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកងបានចំនួនរហូតទៅដល់៩ទីតាំង ដែលមាន៖វគ្គទី១
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកងបានចំនួនរហូតទៅដល់៩ទីតាំង ដែលមាន៖វគ្គទី១


នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ 

១-ក្រុមទី១: ក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល  បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងស្នាក់នៅរួម (ក្រុមហ៊ុនទេសចរណ៍ PATHFINDER TRAVEL) ដែលសង្ស័យមានលួចលាក់ប្រព្រឹត្ត ONLINE SCAM ខុសច្បាប់ ស្ថិត នៅអគារលេខ៥៨-៦០ ផ្លូវលេខ២៩៤ ភូមិ០២ សង្កាត់បឹងកេងកងទី១
-មានកម្ពស់០៣ ជាន់ និង
-បន្ទប់ស្នាក់នៅមាន ២១បន្ទប់
-មានជនបរទេសស្នាក់នៅសរុប ៣០នាក់ ស្រី ១២នាក់








២-ក្រុមទី២:កម្លាំចំរុះដឹកនាំដោយ ឯកឧត្តម សុខ ពេញវុធ  ឯកឧត្តម ពេញ ធារម្យ បានចុះត្រួតពិនិត្យដឺខាសហ្សល រ៉ូយ៉ាល់ (DE CASTLE ROYAL)ស្ថិតនៅអគារ៣៤ផ្លូវ២៨៨ ភូមិ៣សង្កាត់បឹងកេងកងទី១
-កម្ពស់៣៣ជាន់
-បន្ទប់ ចំនួន ៤១៤បន្ទប់
សមត្ថកិច្ចចម្រុះបានរកឃើញជនសង្ស័យ និងសម្ភារលាក់ទុកសម្រាប់ប្រព្រឹត្ត បទល្មើសមួយចំនួនដូចខាងក្រោម៖
          +កុំព្យូទ័រ ALL IN ONE   ចំនួន ៣គ្រឿង
          +កុំព្យូទ័រយួរដៃ             ចំនួន ២៣គ្រឿង
          + ទូរស័ព្ទដៃ                 ចំនួន ៦២គ្រឿង
          +ថេប្លេត                     ចំនួន២គ្រឿង
          +អង្គចងចាំ(FLASH USB) ចំនួន ៨គ្រឿង
          +ស៊ីមកាត                  មួយចំនួន
ដែលក្នុងនោះ៖
១-ជាន់ទី២៣ (បន្ទប់លេខ២៣០៦)
   - មនុស្សសរុបចំនួន ២នាក់ ប្រុស(ជនជាតិ ចិន) 
   - សម្ភារសម្រាប់ប្រព្រឹត្តបទល្មើស ល្បែងស៊ីសងខុសច្បាប់មាន៖
              + ទូរស័ព្ទដៃ            ចំនួន ៣គ្រឿង
              +កុំព្យូទ័រយួរដៃ         ចំនួន ២គ្រឿង
              +អង្គចងចាំ(FLASH USB) ចំនួន ៨គ្រឿង
២. ជាន់ទី១៣ (បន្ទប់លេខ១៣០៩)
-មនុស្សសរុបចំនួន ២នាក់ប្រុស (ជនជាតិវៀតណាម)
-សម្ភារសម្រាប់ប្រព្រឹត្តបទល្មើស ONLINE SCAMS
            +ទូរស័ព្ទដៃ            ចំនួន ១៥គ្រឿង
៣. ជាន់ទី១១ (បន្ទប់លេខ១១០៩)
-មនុស្សសរុបចំនួន ២នាក់ប្រុស ជនជាតិវៀតណាម ចំនួន ២នាក់
-សម្ភារសម្រាប់ប្រព្រឹត្តបទល្មើស ONLINE SCAMS
        +កុំព្យូទ័រ ALL IN ONE   ចំនួន ១គ្រឿង
        + កុំព្យូទ័រយួរដៃ             ចំនួន ៥គ្រឿង
        + ទូរស័ព្ទដៃ                 ចំនួន ៤គ្រឿង
        +ស៊ីមកាត                  មួយចំនួន
៣. ជាន់ទី៦ (បន្ទប់លេខ៦០៥)
-មនុស្សសរុបចំនួន ៦នាក់(ជនជាតិ វៀតណាម)
-សម្ភារសម្រាប់ប្រព្រឹត្តបទល្មើស ONLINE SCAMS
             +កុំព្យូទ័រ ALL IN ONE   ចំនួន ១គ្រឿង
             +កុំព្យូទ័រយួរដៃ             ចំនួន ៨គ្រឿង
             + ទូរស័ព្ទដៃ                 ចំនួន ៩គ្រឿង
              +ថេប្លេត                     ចំនួន ១គ្រឿង
          យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ យើងសន្និដ្ឋានបានថា ទីតាំងខាងលើបានរក្សាទុកឧបករណ៍អេឡិចត្រូនិចដែលធ្លាប់បានបម្រើឱ្យការងារ ONLINE SCAMS និងល្បែងស៊ីសងខុសច្បាប់។ដោយទទួលបានគោលការណ៍ណែនាំពី ឯកឧត្ដម អភិបាល រាជធានីភ្នំពេញ និង     ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបានការឯកភាពពី លោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង   រាជធានីភ្នំពេញ ជនសង្ស័យចំនួន ១២នាក់(ប្រុស ១២នាក់) ក្នុងនោះជនជាតិវៀតណាម ចំនួន ១០នាក់, ជនជាតិចិន ចំនួន ២នាក់ ដូចរៀបរាប់ខាងលើបានប្រគល់ជូនផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីជំនាញ ចំណែកជាន់ទី២៣ (បន្ទប់លេខ២៣០៦),ជាន់ទី១៣ (បន្ទប់លេខ១៣០៩), ជាន់ទី១១ (បន្ទប់លេខ១១០៩) និងជាន់ទី៦ (បន្ទប់លេខ ៦០៥) ក្នុងអគារខុនដូរ ឌី ខាសហ្សល រ៉ូយ៉ាល់(DE CASTLE ROYAL) ខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន។






៣-ក្រុមទី៣៖ ចម្រុះដឹកនាំដោយ ឯកឧត្តម  អ៉ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល  បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងអគារការិយាល័យ អូវល  (OVAL OFFICI TOWER) ដែលសង្ស័យមានលួចលាក់ប្រព្រឹត្ត ONLINE SCAM ខុសច្បាប់ ស្ថិត នៅអគារលេខ១ ផ្លូវលេខ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងទី១
-មានកម្ពស់ ២២ជាន់ និង
-មានបន្ទប់ ៤៤បន្ទប់
-មានជនបរទេសស្នាក់នៅសរុប ៤៦នាក់ ស្រី ១៧នាក់ ៣សញ្ជាតិ
Post a Comment (0)
Previous Post Next Post