នារសៀលថ្ងៃទី ១១ មិថុនា ២០២៦ វេលាម៉ោង ១៥:៣០
ដោយមានការសម្របសម្រួល ពីលោក ជា សា ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការយកចិត្ត ពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក បានចាត់តាំង លោក អភិបាលរង សុំ សារ៉ាវុធ និងលោក ឈួន ឆាយារិទ្ធិ នាយករដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំ កម្លាំងគណបញ្ជាការឯកភាព ខណ្ឌពោធិ៏សែនជយ័ សហការជាមួយ
-មន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ
-មន្ទីរឧស្សាហកម្ម និងនវានុវឌ្ឍន៏ រាជធានីភ្នំពេញ
-តំណាង កបប
-ប្រធានសាខាគយខណ្ឌ
-តំណាងអ.ហខណ្ឌ
-តំណាងអធិការនគរបាលខណ្ឌ
-លោក កង វង ចៅសង្កាត់ចោមចៅទី១
-ប៉ុស្តិ៏នគរបាលសង្កាត់
-លោកមេភូមិគោកចំបក់
-តំណាង កបប
-ប្រធានសាខាគយខណ្ឌ
-តំណាងអ.ហខណ្ឌ
-តំណាងអធិការនគរបាលខណ្ឌ
-លោក កង វង ចៅសង្កាត់ចោមចៅទី១
-ប៉ុស្តិ៏នគរបាលសង្កាត់
-លោកមេភូមិគោកចំបក់
បានចុះត្រួតពិនិត្យទីតាំង សិប្បកម្មផលិតសាច់ និងបង្កកសាច់ ១កន្លែង ស្ថិតនៅផ្លូវ បេតុង ភូមិ គោកចំបក់ សង្កាត់ចោមចៅទី១ ។
-ទីតាំងជាសិប្បកម្មផលិតសាច់ច្រក-ផលិតហ៊តដក-ផលិតសាច់ប៉ាត់តេ (សាច់គោ-សាច់ជ្រូក-សាច់មាន់) ចំពោះវត្ថុធាតុដើម គឺផលិតផលក្នុងស្រុក ។
-ទីតាំងពុំមាននាំចូល រឺ ប្រើប្រាស់ ផលិតផលប្រទេសថៃនោះឡើយ ។
...ជាចុងក្រោយក្រោយនេះ លោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកក៏បានដាក់បញ្ជាដ៏ម៉ឹងម៉ាត់ បំផុត ដោយមិនអត់អោនបានឡើយ ដល់គ្រប់បណ្តាភូមិសង្កាត់ទាំងអស់ ត្រូវស្រាវជ្រាវ វែកមុខរក ទីតាំង គេហដ្ឋាន ឬឃ្លាំង ចំពោះ ជនណា ដែលបាននាំចូលផលិតផល ដែលនាំចូលពីប្រទេសសៀម ដែលបណ្តាលធ្វើឲ្យបាត់បង់ ទាំងសុខភាព ទាំងសេដ្ឋកិច្ច និងតំលៃកិត្តិយស របស់ប្រទេសកម្ពុជាយើង ចាប់ពីពេលនេះតទៅ អោយជាដាច់ខាត។ជាពិសេសលលោក ក៏បានសូមណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់លោក បងប្អូននាក់សារព័ត៌មាន ប្រសិនបើឃើញមាន នៅទីតាំងណាមានលក្ខណៈសង្ស័យ សុំមេត្តាជួយផ្តល់ពត៍មានជូនអាជ្ញាធររបស់លោក ឬ រាយការណ៍ ជូនរដ្ឋបាលខណ្ឌ របស់លោកភ្លាមជាបន្ទាន់ លោកនិងមានវិធានការចុះបង្ក្រាប អោយបានឆាប់រហ័សនិងទាន់ពេលវេលា មិនអោយបងប្អូនរងចាំយូរបានឡើយ។


















