👍🥰#អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

👍🥰#អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ

 

នាថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦​


♥️👍@ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌ​ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣​ អនក្រ.បក​ របស់រាជរដ្ឋាភិបាល​ ស្តីពីការគ្រប់គ្រងសន្តិសុខ​ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ​ និងការបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS) ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល​ រាជធានីភ្នំពេញ។ 







ក្នុងប្រតិបត្តិការនេះ​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​បង្រ្កាបបានទីតាំងលួចលាក់ប្រព្រឹត្តបទល្មេីសល្បែងសុីសងខុសច្បាប់មួយកន្លែង​  ស្ថិតនៅសណ្ឋាគារ​ ហៃឡី​ និងអគារពាណិជ្ជកម្មកំពុងសាងសង់























​ ស្ថិតក្នុងភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​ ៨នាក់​ (ស្រី០០នាក់)​ ក្នុងនោះជនបរទេសចំនួន​ ៧នាក់​ និងជនជាតិខ្មែរ​ ចំនួន​ ១នាក់​ រួមជាមួយវត្ថុតាងសង្ស័យពាក់ព័ន្ធនឹងបទល្មេីស​ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

Post a Comment (0)
Previous Post Next Post