ខណ្ឌពេាធិសែនជ័យ:
នារសៀលថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦
ដោយបានការ ទទួលការទុកចិត្ត ប្រគល់ភារៈកិច្ចពី សំណាក់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
@លោក ឈួន ឆាយារិទ្ធ នាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោកវរសេនីយ៍ទោ ចាន់ ធារិទ្ធ អធិការរងខណ្ឌ និងលោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានដឹកនាំកិច្ចប្រជុំស្ដីពីការណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មអគារខ្ពស់ ខុនដូរ សណ្ឋាគារ អគារស្នាក់នៅ ផ្ទះសំណាក់ ផ្ទះជួលស្នាក់នៅ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាចុងនេះលោក ឈួន ឆាយារិទ្ធ នាយករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោកក៏សុំថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះជួល ម្ចាស់អគារខុនដូ ទងអស់ ដែលបាន ចូលរួមសហការ ផ្តល់ព័ត៌មានជូនដល់ អជ្ញាធររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ របស់លោកដើម្បីអោយរដ្ឋបាលទាំងមូលមានវិធានការ ចុះបង្ក្រាបបានឆាប់រហ័សនិងទាន់ពេលវេលា។

















