#ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើការចុះបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធonline scame និងតាមកំទេចកំណត់មុខសញ្ញាក្រុមឧក្រិដ្ឋជន កំទេចអោយអស់ពីរាជធានីភ្នំពេញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

#ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើការចុះបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធonline scame និងតាមកំទេចកំណត់មុខសញ្ញាក្រុមឧក្រិដ្ឋជន កំទេចអោយអស់ពីរាជធានីភ្នំពេញ


នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
#កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់


@លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកងបានចំនួន៦ទីតាំង ដែលមាន ៖





១-ក្រុមទី១ ៖ ដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅផ្ទះជួល ផ្លូវលេខ៣០៤ ភូមិ១ សង្កាត់បឹងកេងកងទី២
-មានកម្ពស់ ០៣ជាន់
-មានបន្ទប់ស្នាក់នៅសរុប ០៦បន្ទប់
-មានបរទេសស្នាក់នៅសរុប ០២នាក់។














២-ក្រុមទី២ ៖ ដឹកនាំដោយលោក កឹមណៃ វីរៈខេមរា អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ អគារគ្រឹះស្ថាន ជីន ហុង ជិន ថេកណឡជី ម.ក (JIN HONG ZHEN TECHNOLOGY PLC.) ហៅកាត់ ឌីវី ផេរ(DV PAY)
ស្ថិតនៅអគារលេខ៩០ មហាវិថីព្រះសីហនុ ភូមិ៥ សង្កាត់បឹងកេងកងទី១
-ប្រភេទ: អគាររដ្ឋបាល
-មានកម្ពស់: ៨ជាន់
-ជនបរទេសសរុបចំនួន ២នាក់ (ស្រី ១នាក់) ១សញ្ជាតិ។

















៣-ក្រុមទី៣ ៖  ដឹកនាំដោយលោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ ខុនដូរអិល ផ្ទះលេខ៤៥,៤៦ ផ្លូវលេខ៣៩៦ ភូមិ១ សង្កាត់បឹងកេងកងទី៣
-មានកម្ពស់ ២២ជាន់
-បន្ទប់ស្នាក់នៅសរុប ៣១២ បន្ទប់
-មានជនបរទេសមានសរុប ៧៨នាក់ ស្រី ២០នាក់ ស្មើនឹង ១៩សញ្ជាតិ។

៤-ក្រុមទី៤ ៖ ដឹកនាំ ដោយលោកស្រី ស៊ិន រតនា  អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ អគារជួល គីម ហាប់ (ទីតាំងសង្ស័យ) ស្ថិតនៅអគារលេខ៣០២ ផ្លូវម៉ៅសេទុង ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី២
-មានកម្ពស់១០ជាន់
-មានក្រុមហ៊ុនជួលចំនួន ០៣
-ពុំមានបរទេសស្នាក់នៅទេ។

៥-ក្រុមទី៥ ៖ ដឹកនាំដោយលោក ជ្រុន ថេរ៉ាវង្ស អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ អាគារជួល  ផ្លូវ២៨៨ ភូមិ០៥ សង្កាត់អូឡាំពិក
-កម្ពស់០២ ជាន់
-បន្ទប់ស្នាក់នៅសរុប០៤ បន្ទប់
-មានជនបរទេសស្នាក់នៅសរុប ០៣ នាក់/ស្រី ០១នាក់។

៦-ក្រុមទី៦ ៖ ដឹកនាំ ដោយលោក សុខ វីរៈ  អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅ ឃ្លាំងលេខ១៧៦Z អាស័យដ្ឋាន ផ្ទះលេខ១៧៦Z ផ្លូវលេខ១៩៣ ភូមិ៣ សង្កាត់ទំនប់ទឹក
-មានកម្ពស់ ១ជាន់
-បន្ទប់សរុប ៣បន្ទប់
-គ្មានជនបរទេសស្នាក់នៅនោះទេ។

👉 ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងទាំង៦ ខាងលើរកឃើញ៖
-បន្ទប់ស្នាក់នៅសរុប៣២៥បន្ទប់
-មានជនបរទេសស្នាក់នៅសរុប៨៥នាក់/ស្រី២១នាក់  ស្មើនឹង២១សញ្ជាតិ ក្នុងនោះជនបរទេសដែលស្នាក់នៅមានលិខិតឆ្លងដែនត្រឹមត្រូវ។

-ទីតាំងខាងលើនេះក្រុមការងារមិនមានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។

Post a Comment (0)
Previous Post Next Post