#លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះផ្សព្វផ្សាយនូវអនុក្រឹត្យលេខ003 អនក្របក របស់រាជរដ្ឋាភិបាល និងតាមស្រាវជ្រាវកំទេចក្រុម scame online ក្នុងមូលដ្ឋាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

#លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះផ្សព្វផ្សាយនូវអនុក្រឹត្យលេខ003 អនក្របក របស់រាជរដ្ឋាភិបាល និងតាមស្រាវជ្រាវកំទេចក្រុម scame online ក្នុងមូលដ្ឋាន


ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ 

ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌ​ច្បារអំពៅ  ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងទទួលបានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពបានចុះត្រួតពិនិត្យទីតាំងសង្ស័យមានការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិចតាងៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ជាលទ្ធផលក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពបានត្រួតពិនិត្យរួចមក ឃើញថានៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិច ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី០៣នាក់)មានលិខិតឆ្លងដែនចំនួន០៣នាក់(ស្រី) និងគ្មានលិខិតឆ្លងដែនទាំង០៨នាក់(ប្រុស) បានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះសមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងបទល្មើសដូចខាងក្រោម៖





- ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ នៅក្នុងបន្ទប់គេងខាងមុខ ជាន់ទី១

- ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ នៅក្នុងបន្ទប់គេងខាងមុខ ជាន់ទី២

- បំពង់សម្រាប់ជក់កញ្ឆាចំនួន០១ នៅក្នុងផ្ទះបាយជាន់ផ្ទាល់ដី

- ទូរស័ព្ទដៃចំនួន ០៧គ្រឿង

ចំពោះវត្ថុតាងខាងលើ ព្រមទាំងជនសង្ស័យទាំង១១នាក់ បានប្រគល់ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការបន្តតាមនីតិវិធី ។

Post a Comment (0)
Previous Post Next Post