@ព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក@ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងចាត់អាទិភាពក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ និងសង្កាត់ ឆ្នាំ២០២៧-២០២៩»។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
✅ ពិនិត្យឡើងវិញនូវរាល់សំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋតាមបណ្តាសង្កាត់។
✅ ជម្រុញការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៣ឆ្នាំរំកិល ឱ្យមានតម្លាភាព និងប្រសិទ្ធភាព។
✅ ចាត់អាទិភាពលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ) និងសេវាសង្គមផ្សេងៗ ដើម្បីបង្កើនផាសុកភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់យកគម្រោងណាដែលចាំបាច់បំផុត ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងបម្រើផលប្រយោជន៍រួមបានជាអតិបរមា។
















