នាព្រឹកថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៦
ក្រោមការចង្អុរបង្ហាញ ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអនុវត្តតាមអនុក្រឹត្យលេខ003អនក្របក របស់រាជរដ្ឋាភិបាលកម្ពុជា។
@លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ លោកបានដឹកនាំកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យ តាមគ្រប់គោលដៅ ស្មុគស្មាញសំខាន់ៗ ដើម្បីស្វែងរក ក្រុមជនបរទេស ដែលពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើស ទាំងឡាយ តាមបណ្តា អាគារ ធំៗ ផ្ទះសំណាក់ ផ្ទះជួល ជាពិសេសលោក នៅតែ តាម ស្រាវជ្រាវប្រមាញ់និងកំទេច អោយអស់ពីមូលដ្ឋានរបស់លោក។
@ជាចុងក្រោយនេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ បងប្អូននាក់សារព័ត៌មាន ជាតិនិងអន្តរជាតិ មេត្តាជួយផ្តល់ដំណឹងនិងជួយផ្សព្វផ្សាយ ដើម្បីអោយរូបលោក បានចាត់វិធានការ ចុះទប់ស្កាត់ បានឆាប់រហ័ស និងទាន់ពេលវេលា ។












