រដ្ឋបាលសង្កាត់ចោមចៅទី៣:
នៅថ្ងៃទី 4 ខែ 6 ឆ្នាំ 2026
@លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី 3 បានដឹកនាំ ក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារសង្កាត់ សហការជាមួយ និងលោកមេភូមិ ព្រៃព្រឹងខាងជើង 2 សំអាតសំរាមក្នុង ប្រឡាយលូតាមបណ្ដោយផ្លូវជាតិលេខ 4 នៅមុខ វិទ្យាល័យចំណេះដឹងទូទៅ បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងភូមិ ព្រៃព្រឹងខាងជើង 2 សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ ។
@ជាចុងក្រោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកទទូច និងសុំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃសង្កាត់ចោមចៅទី៣ ទងអស់មេត្តាវិចខ្ចប់ទុកដាក់ សម្រាម អោយបានត្រឹមត្រូវ រងចាំរថយន្តដឹកសម្រាម គាត់មកដល់ ហាមដាច់ខាតយកមកបោះចោល ចូលទៅក្នុងប្រព័ន្ធលូប្រឡាយ ដែលបង្កអោយមានការ កកស្ទះ ដល់ចរន្តទឹកហូរ ធ្វើឲ្យលិចលង់ ដល់មូលដ្ឋាន ផ្ទះសំបែង របស់យើងទាំងអស់គ្នា។





