នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២៦
@លោក លៀង លក្ស័ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន លោកនៅតែបន្ត ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យបន្ទប់សង្ស័យស្ថិតនៅក្នុងទីតាំងអគារ The Peak Tower 1 & 2 វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ក្រុមការងារសមត្ថកិច្ចចម្រុះបានដំណើរការត្រួតពិនិត្យជាក់ស្តែងតាមបន្ទប់នីមួយៗ រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៨៩នាក់ ស្រី៣០៩ នាក់ មាន ១៨សញ្ជាតិ÷
និងរកឃើញបទល្មើសចំនួន ០៣បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់ ស្រី ០១នាក់ មាន ០២សញ្ជាតិ ជនជាតិ ចិន ចំនួន ០៤នាក់ ប្រុស (ពុំមានលិខិតឆ្លងដែន ចំនួន ០១នាក់) និងជនជាតិ វៀតណាម ចំនួន ០៤នាក់ ស្រី ០១នាក់ (ពុំមានលិខិតឆ្លងដែន ចំនួន ០២នាក់ ស្រី ០១នាក់)
ក្នុងប្រតិបត្តិការខាងលើរកឃើញមានសម្ភារមួយចំនួន រួមមាន៖
- កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង
- ស៊ីភីយូ ចំនួន ០៨គ្រឿង
- ម៉ូនីទ័រ ចំនួន ១៥គ្រឿង
- ALL IN ONE ចំនួន ០៩គ្រឿង
- ទូរស័ព្ទ ចំនួន ៤៤គ្រឿង ៕
















