@ខណ្ឌបឹងកេងកង:នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៦
@លោកសុខសម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងក្រុមចុះត្រួតពិ និត្យរដ្ឋបាលតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោស សម្អាតទីតាំងសង្ស័យប្រព្រឹត ្តបទល្មើសឆបោកតាមប ្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង បានសរុបចំនួន៥ទីតាំង ដែលមាន ÷
-បន្ទប់ស្នាក់នៅសរុប១៤៤បន្ទប់
-មានជនបរទេសសរុប១០៩នាក់/ស្រី៤៩នាក់ ស្មើនឹង២៨សញ្ជាតិ ក្នុងនោះ ៖
១-ក្រុមទី១ ៖ ដឹកនាំដោយលោក ហួត លាភពិសិដ្ឋ CD ផ្លូវលេខ២៤៥ភូមិ៦សង្កាត់ទួលស្វាយព្រៃទី១ ÷
-មានកម្ពស់ ៣ជាន់
-បន្ទប់ស្នាក់នៅសរុប ៨បន្ទប់
-មានជនបរទេសកំពុងរស់នៅសរុប៨នាក់(ស្រី ៣នាក់) ស្មើនឹង ១សញ្ជាតិ។
២-ក្រុមទី២ ៖ ដឹកនាំដោយលោក កឹមណៃ វីរៈខេមរា អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលនៅអគារលេខ២២ ផ្លូវលេខ២៧៨កែង៥៧ ភូមិ៤ សង្កាត់បឹងកេងកងទី១ ÷
-មានកម្ពស់ ១៥ជាន់
-បន្ទប់ស្នាក់នៅសរុប ៩០បន្ទប់
-មានជនបរទេសកំពុងរស់នៅសរុប ៥៣នាក់ (ស្រី ២២នាក់) ស្មើនឹង ១៤សញ្ជាតិ។
៣-ក្រុមទី៣ ៖ ដឹកនាំដោយលោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌចុះធ្វើរដ្ឋបាលនៅអាផាតមិន វីរីយ៉ា ផ្ទះលេខ៦៨ ផ្លូវលេខ៣៤៨ ភូមិ៦ សង្កាត់បឹងកេងកងទី៣ ÷
-មានកម្ពស់ ១១ជាន់
-បន្ទប់ស្នាក់នៅសរុប ៣៧បន្ទប់
-មានជនបរទេសមានសរុប ៤៥នាក់ ស្រី ២២នាក់ ស្មើនឹង ២១សញ្ជាតិ។
៤-ក្រុមទី៤ ៖ ដឹកនាំដោយលោក ជ្រុន ថេរ៉ាវង្ស អភិបាលរងខណ្ឌចុះធ្វើរដ្ឋបាលនៅអាគារ៣១z ផ្លូវ១៦៣ ភូមិ០៣ សង្កាត់អូឡាំពិក÷
-កម្ពស់០២ជាន់
-បន្ទប់ស្នាក់នៅសរុប ០៥បន្ទប់
-គ្នានជនបរទេសស្នាក់នៅទេ។
៥-ក្រុមទី៥ ៖ ដឹកនាំដោយលោក សុខ វីរៈ អភិបាលរងខណ្ឌចុះធ្វើរដ្ឋបាលនៅផ្ទះលេខR02c ផ្លូវលេខរ៉ូប៊ី ភូមិ៤ សង្កាត់ទំនប់ទឹក÷
-មានកម្ពស់ ២ជាន់
-បន្ទប់ជួលសរុប ៤បន្ទប់
-មានជនបរទេសមានសរុប៣នាក់ស្រី២នាក់ ស្មើនឹង ១សញ្ជាតិ។
👉 ជាលទ្ធផលសរុបទាំង៥ទីតាំង ខាងលើនេះ ក្រុមការងារមិនមានរកឃើញបទល្មើ សឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (在线诈骗)នោះទេ។
















