នារសៀលថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី
#លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងសមត្ថភាព តាមគ្រប់គោលដៅសំខាន់ៗ ក្នុងកិច្ចការ ការពារ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។
និងដោយមានការចូលរួម ពី លោក អភិបាលរង លោក អធិការខណ្ឌ លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អស់លោក លោកស្រី ចៅសង្កាត់ ប្រធានភូមិ មន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។ ដែលប្រព្រឹត្តទៅនៅ ក្នុងសាកប្រជុំ របស់រដ្ឋបាលខណ្ឌដូនពេញ តែម្តង ដើម្បីបូកសរុប លទ្ធផលប្រចាំខែមិថុនា។ សមាសភាពចូលរួមមាន៖
- លោក-លោកស្រីគណៈអភិបាលខណ្ឌ
- លោកអធិការដ្ឋាននគរបាលខណ្ឌ
- លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ,
- លោកប្រធានភូមិភាគពិសេស
- គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។
របៀបវារៈនៃកិច្ចប្រជុំ៖
១-ការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
២-ការងារតាមដានត្រួតពិនិត្យជនបរទេសចូលមកស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ
៣-បញ្ហាផ្សេងៗ៕


















