....ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦
👍🥰គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរបស់ជនបរទេសចំនួន ០៣ទីតាំងគឺ៖
មជ្ឈមណ្ឌលលក់គ្រឿងសង្ហារឹម និងសម្ភារសំណង់ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ។ ផ្ទះល្វែងចំនួន ០២ខ្នងផ្ទះ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង និងបុរីអ័រគីដេក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម។ ជាក់ស្ដែងបានជួបជនបរទេសស្នាក់នៅចំនួន ១៤ឃ្លាំង/ខ្នងផ្ទះ ស្មើនឹង ៣១នាក់ ស្រី ០៨នាក់ មាន០២សញ្ជាតិ គឺ៖ ជនជាតិចិន ចំនួន ២៨នាក់ ស្រី ០៥នាក់ និងជនជាតិវៀតណាម ចំនួន ០៣នាក់ ស្រី ០៣នាក់។
តាមការពិនិត្យឯកសារនិងទីតាំងរស់ ឃើញថាជនបរទេសខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។











