ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
🥰@ក្រ្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង👍#ដោយបានការអនុញ្ញាតពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រុមការងារចម្រុះដឹកនាំដោយ
@លោក ម៉ៅ បូណែត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌចំការមន រាជធានីភ្នំពេញ។
✅ ១- ទីតាំងអាផាតមិន ហេង មហាសាល ស្ថិតនៅផ្ទះលេខ២៦ ផ្លូវលេខ៤៩៦ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ។ ទីតាំងជាប្រភេទអាផាតមិន និងផ្ទះជួល មានកម្ពស់ ០៨ជាន់ ស្មើនឹង ៧៣បន្ទប់។ រកឃើញមនុស្សស្នាក់នៅសរុបចំនួន ៦១នាក់ (ស្រី ៣០នាក់) មាន ២១សញ្ជាតិ។
✅ ២- ទីតាំងអគារ ភិម៉ា ហ្គាដិន ស្ថិតនៅផ្ទះលេខ៨ ផ្លូវលេខ៤៩៦ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ។ ទីតាំងជាប្រភេទអាផាតមិន មានកម្ពស់ ៧ជាន់ ស្មើនឹង ២៤បន្ទប់ រកឃើញមនុស្សស្នាក់នៅសរុបចំនួន ២៤នាក់ (ស្រី ០៧នាក់) មាន ១០សញ្ជាតិ។➡️ សរុបលទ្ធផល៖
- ត្រួតពិនិត្យចំនួន០២គោលដៅ ស្មើនឹង ៩៧បន្ទប់
- រកឃើញមនុស្សស្នាក់នៅសរុបចំនួន ៨៥នាក់ ស្រី ៣៧នាក់ មាន ២២សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ
- បទល្មើស (ONLINE SCAMS) ចំនួន (០០ទីតាំង)។










