អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើការផ្សព្វផ្សាយអនុក្រឹត្យលេខ003 អនក្រ បក របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមប្រម៉ាញ់កំទេចរាល់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា online scame..
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើការផ្សព្វផ្សាយអនុក្រឹត្យលេខ003 អនក្រ បក របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមប្រម៉ាញ់កំទេចរាល់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា online scame..

 ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

ដោយបានការអនុញ្ញាតពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន...




បានចាត់តាំង ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌចំការមន រាជធានីភ្នំពេញ។








ទីតាំងអគារ BALI 2 ស្ថិតនៅផ្លូវបើកថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់​ ទីតាំងជាប្រភេទខុនដូរ រកឃើញមនុស្សស្នាក់នៅសរុបចំនួន ១៧៤នាក់ (ស្រី ៧៨នាក់) មាន ៧សញ្ជាតិ​ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ​ មិនមានបទល្មើស (ONLINE SCAMS) នោះទេ។
Post a Comment (0)
Previous Post Next Post