ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង៣០នាទីរសៀល លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំបញ្ជាផ្ទាល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរដ្ឋបាលចំពោះបងប្អូនម្ចាស់អាជីវកម្ម និងអាជីវករដែលលក់ដូរ លេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវនៅតាមផ្លូវលេខ១៥០ ជុំវិញរបងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្នុងសង្កាត់ទឹកល្អក់ទី២ និងផ្លូវលេខ២៥៣ ផ្លូវលេខ១២២ និងផ្លូវលេខ២៥៧ ជុំវិញមន្ទីរពេទ្យកុមារជាតិ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផល មានដូចតទៅ៖១/ ក្រុមការងារបានចាត់វិធានការរដ្ឋបាលដោយធ្វេីការដកហូតសម្ភារៈមួយចំនួនយកទៅរក្សាទុកនៅទីបញ្ជាការ់ស្រាល។
៣/ រដ្ឋបាលខណ្ឌទួលគោក នឹងចេញសេចក្តីជូនដំណឹង ស្តីពីបញ្ឈប់ការលក់ដូរនៅលេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ដល់បងប្អូន ដោយទុករយៈពេលជាក់លាក់ សម្រាប់រកទីតាំងលក់ដូរថ្មី ។
៤/ ក្នុងករណីដល់ពេលកំណត់នៅក្នុងសេចក្តីជូនដំណឹង បងប្អូនមិនចូលរួមអនុវត្តតាមការជូនដំណឹងពីអាជ្ញាធរខណ្ឌទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលដោយធ្វេីការដកហូតសម្ភារៈយកទៅរក្សាទុកដោយមិនទទួលខុសត្រូវ លេីការបាក់បែក ខូចខាតសម្ភារៈរបស់លោក លោកស្រីឡេីយ។









