នាព្រឹកថ្ងៃពុធទី១៩ខែសីហា
លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអញ្ចើញ ដឹកនាំមន្ត្រីជំនាញ ក្រោមឱវាទ ចុះពិនិត្យផ្លូវបេតុងអាមេ កម្រាស់០,១៥ម៉ែត្រ ចំនួន២ខ្សែ រួមមាន៖ ខ្សែទី១ ប្រវែង ៧៣២ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្ថិតនៅភូមិអរិយក្សត្រ និងខ្សែទី២ ប្រវែង ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិទួលមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ផ្លូវថ្នល់ទាំង ២ខ្សែនេះ គឺជាឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដែលជាផ្នែក
មួយជួយជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងក្រុងដែលទើបបង្កើតថ្មីមួយនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ឱ្យចូលរួមថែរក្សាទ្រព្យសម្បត្តិរួម ដោយជៀសវាងការដឹកជញ្ជូនលើសទម្ងន់កំណត់៕










