🚔🥰# ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្ដមសេនីយ៍ ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាធានីភ្នំពេញ
🫵នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
🥰👉@ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល
បានដឹកនាំលោក លោកស្រីអធិការរង នាយផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ចេីញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក សុំ សុផានិត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ ដែលមានជំងឺរលាកតម្រងនោមកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
👉♥️@ក្នុងឱកាសនោះដែរលោកអធិការក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបាននាំថវិកាចំនួន ១.០០០.០០០៛«មួយលានរៀល» សម្ភារៈមួយចំនួនរួមមាន ទឹកបរិសុទ្ធចំនួន ០២កេស ទឹកក្រូចចំនួន ០២កេស
#🥰ជាចុងក្រោយលោកអនុសេនីយ៍ឯក សុំ សុផានិត និងក្រុមគ្រួសារបានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីដែលកំពុងជួបទុក្ខលំបាក និងបានគោរពជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យជួបនូវពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






