នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
@លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំពិនិត្យធ្វើបច្ចុបន្នភាព លទ្ធផលនៃការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៤ និងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល អាណត្តិទី៤ ឆ្នាំ២០២៥។
@ជាចុងក្រោយនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សង្ឃឹមជឿជាក់ថា គ្រប់បណ្តា លោកប្រធានភូមិ លោកចៅសង្កាត់ ទងអស់ និងខិតខំអនុវត្តន៍បំពេញភារកិច្ច ជូនបងប្អូនប្រជាពលរដ្ឋ បានដោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីអោយមូលដ្ឋាននៃទឹកដីខណ្ឌកំបូលទាំងមូល មានភាពកក់ក្តៅ និងមានការអភិវឌ្ឍន៍ ឆ្ពោះទៅមុខបន្តទៀត។










