.....នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦
រដ្ឋបាលខណ្ឌជ្រោយចង្វារ បានរៀបចំពិធីប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) សង្កាត់ទាំង៥ ក្រោមអធិបតីភាព លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជននៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។










