# ខណ្ឌកំបូល: បើកយុទ្ធនាការក្តៅ៖ លោក ឃឹម ស៊ុនសូដា បានដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ និងកម្ទេចរាល់ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ក្រុងអភិវឌ្ឍន៍ (www.krongaphiwatnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 077 353 883
គេហទំព័រ ក្រុងអភិវឌ្ឍន៍ ញូស៍ KRONGAPHIWAT NEWS យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

# ខណ្ឌកំបូល: បើកយុទ្ធនាការក្តៅ៖ លោក ឃឹម ស៊ុនសូដា បានដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ និងកម្ទេចរាល់ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)


[ភ្នំពេញ] — វិធានការក្តៅក្នុងការរឹតបន្តឹងសន្តិសុខសង្គម និងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា (Online Scams) ត្រូវបានភ្លាមៗនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំ ម មី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៦ នេះដោយ អនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រតិបត្តិការរដ្ឋបាល និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល នៅតាមគោលដៅនិងមូលដ្ឋានសំខាន់ៗ។



នៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ លោក ហុង ពិសិដ្ឋ អធិការន











គរបាលខណ្ឌកំបូល, លោកវីរៈសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌកំបូល ព្រមទាំងលោកអភិបាលរង លោកនាយករដ្ឋបាល និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ជាច្រើនរូបទៀត។




ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ដើម្បីសុខសាន្តរបស់ប្រជាពលរដ្ឋ

សកម្មភាពចុះជាប់ដល់មូលដ្ឋាន និងការបញ្ជាផ្ទាល់ពីសំណាក់ លោក ឃឹម ស៊ុនសូដា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងលើសុខសុវត្ថិភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ លោកអភិបាលបានបង្ហាញរហ័សនាមជាថ្នាក់ដឹកនាំដែល «គិតភ្លាម ធ្វើភ្លាម និងធ្វើឱ្យចំគោលដៅ» ដោយមិនទុកឱ្យបញ្ហាអសន្តិសុខណាមួយមកយាយីដល់សេចក្តីសុខរបស់ប្រជាជនឡើយ។

ប្រតិបត្តិការរដ្ឋបាលនាព្រឹកនេះ គឺផ្តោតសំខាន់លើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំនានា ដើម្បីធានាឱ្យបាននូវការរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប។

ចំណុចគន្លឹះ និងជាធានាដំដៅដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ គឺការប្រកាសសង្គ្រាមប្រឆាំងនឹង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams និងល្បែងស៊ីសងអនឡាញ។ នេះជាបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយ ដែលកំពុងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ យាយីសេចក្តីសុខ ផ្លូវចិត្ត និងបំបែកបាក់សុភមង្គលគ្រួសាររបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនតាមរយៈល្បិចកលដ៏ពិសពុល។

ក្រោមមតិដឹកនាំរបស់ លោក ឃឹម ស៊ុនសូដា គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានកំណត់មុខសញ្ញាយ៉ាងច្បាស់លាស់ក្នុងការ បោសសម្អាត និងទប់ស្កាត់ រាល់ទម្រង់នៃការឆបោកតាមអនឡាញទាំងអស់។ ថ្នាក់ដឹកនាំខណ្ឌបានសង្កត់ធ្ងន់ថា ល្បែងអនឡាញស្គែនទាំងនេះ មិនត្រឹមតែជាបទល្មើសខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «មហារីកសង្គម» ដែលត្រូវតែរួមគ្នាកម្ទេចចោល។ យុទ្ធនាការនេះបានធ្វើការផ្សព្វផ្សាយ និងអប់រំដាស់តឿនដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវចាញ់ល្បិចបោកប្រាស់តាមទូរស័ព្ទ ឬបណ្តាញសង្គម និងបានព្រមានដាច់អហង្ការចំពោះជនទាំងឡាយណាដែលលួចលាក់ផ្តល់ទីតាំង ឬចូលរួមក្នុងសកម្មភាពខុសច្បាប់នេះ។

ការចុះយុទ្ធនាការប្រកបដោយភាពម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់គណៈបញ្ជាការឯកភាពខណ្ឌកំបូល ក្រោមការដឹកនាំរបស់ លោក ឃឹម ស៊ុនសូដា ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះជាសក្ខីភាពមួយបង្ហាញពីការជឿជាក់លើចំណាត់ការរដ្ឋបាល ក្នុងការការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋពីការគំរាមកំហែងនៃបទល្មើសសម័យឌីជីថល៕

ក្នុងឱកាសចុះបេសកកម្មនោះដែរ លោក ឃឹម ស៊ុនសូដា  ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាកម្លាំងសហការជាមួយអាជ្ញាធរខណ្ឌ។ លោកបានបញ្ជាក់ថា ការរួមចំណែកផ្តល់ព័ត៌មាន និងរាយការណ៍រាល់ការសង្ស័យជុំវិញទីតាំងប្រមូលផ្តុំខុសប្រក្រតី គឺជាកត្តាដ៏សំខាន់ដែលជួយឱ្យសមត្ថកិច្ចអាចចុះអន្តរាគមន៍ ត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្កើតសហគមន៍មួយប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍ។
Post a Comment (0)
Previous Post Next Post