🥰នាព្រឹក ថ្ងៃទី ខែឧសភា ឆ្នាំ2026
👍 លោក ចាន់ តារា អភិបាលនៃគណៈអភិបាល ក្រុងអរិយក្សត្រ លោក បានដឹកនាំក្រុមជំនាញៗ សហការជាមួយ លោកប្រធាន ភូមិព្រែកដូនហែម និង លោកចៅ សង្កាត់ព្រែកអំពិល រួមទាំងបងប្អូនប្រជាពលរដ្ឋ និង ព្រះសង្ឃ អញ្ជើញចុះត្រួតពិនិត្យនៅទីតាំងនោះផ្ទាល់តែម្ដង ។
...🥹😬.ក្រោយពីបានឃើញនូវហេតុការណ៍ ការបាក់ច្រាំងទន្លេ នៅទីតាំងនោះភ្លាម លោកក៏បាន ឆ្លងយោបល់ពីថ្នាក់ដឹកនាំ សាលាខេត្តរៀបចំផែនការដោះស្រាយជាបន្ទាន់ ខ្លាចក្រែងមានឧបទ្ទវហេតុ កើតឡើងជាបន្តបន្ទាប់ទៀតដែលអាចនិង រីករាលដាល ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធ មានកាន់តែច្រើន ឡើងបន្ថែម ទៀត លោកក៏បានស្នើសុំដល់ ក្រុមហ៊ុនដេប៉ូ ខ្សាច់ និង គ្រឿងចក្រ ចុះមក ចាក់ដីទប់ស្កាត់ នៅទីតាំងកន្លែងនោះផ្ទាល់តែម្ដង។
#ជាចុងក្រោយនេះ លោក ចាន់ តារា អភិបាលនៃគណៈអភិបាល ក្រុងអរិយក្សត្រ លោកក៏បាន ចេញ បទ បញ្ជាផ្ទាល់ ដល់ លោកប្រធានភូមិ លោកចៅសង្កាត់ ទាំងអស់ដែលស្ថិតនៅមូលដ្ឋាននៃក្រុងអរិយក្សត្រ ត្រូវតែយកចិត្តទុកដាក់(ខ្ពស់ )ជាដាច់ខាត តាមដានរាល់ឧបទ្ទវហេតុនៃការបាក់ច្រាំងទន្លេខាងលើ ដែលអាចឲ្យ បងប្អូនប្រជាពលរដ្ឋបាត់បង់ទ្រព្យសម្បត្តិនិងប៉ះពាល់អាយុជីវិត ពី ព្រោះរដូវនេះ ជារដូវវស្សា អាចនិង មានករណី ទឹកឡើងជោរ និង នាជ ចរន្តទឹកហូរលឿនឬក៏យឺត មិនទៀងទាត់ ដែលអាចបណ្ដាលឲ្យបានគ្រោះថ្នាក់គ្រប់ពេលវេលា។
🙏✍️ជាពិសេស លោកក៏បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានជួយសម្របសម្រួលដោះស្រាយរាល់បញ្ហាខាងលើ និងបងប្អូនសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋ ដែលបានផ្សព្វផ្សាយជូនដល់បងប្អូនដែលរស់នៅក្នុងក្រុងអរិយក្សត្រដែលបានទទួលជ្រាបជា ដំណឹង និង ត្រៀមបង្ការ ទុបស្កាត់ទុកជាមុន ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនយើងទាំងអស់គ្នា ។





