នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារចុះពិនិត្យតាមដាន វាយតម្លៃ និងគាំទ្រការអនុវត្តស្តង់ដារ សាលាបឋមសិក្សាគំរូ ឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាបឋមសិក្សាចតុមុខ ។
ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលខណ្ឌ បានប្រគល់នៅប័ណ្ណសរសើរជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង៧ និងលោកគ្រូ-អ្នកគ្រូ ដែលមានស្នាដៃក្នុងការបង្រៀន ព្រមទាំងបានប្រគល់នូវថវិកាមួយចំនួនផងដែរ។
Tags:
ព័ត៌មានជាតិ














